Tuesday, September 6, 2022

តើអ្វីទៅជាបណ្ណាល័យសាលារៀន?

 តើអ្វីទៅជាបណ្ណាល័យសាលារៀន?

  • បណ្ណាល័យសាលារៀនគឺជាបន្ទប់មួយ ឬអគារមួយ ដែលមានសៀវភៅ ប័ណ្ណព័ត៌មាន ទស្សនាវដ្តី កាសែតអាន កាសែតម៉ាញ៉េ   និងវីដេអូដែលត្រូវបានរក្សាទុកនៅរួមគ្នា ដើម្បីបំពេញតម្រូវការរបស់អ្នកសិក្សាស្រាវជ្រាវ។

តួនាទីរបស់បណ្ណាល័យក្នុងសាលារៀន

  • ជួយគាំទ្រការងារអក្ខកម្ម និងការអប់រំរបស់សាលា
  • ជួយបណ្ដុះទម្លាប់អាន
  • ជួយគាំទ្រដល់ការសិក្សារបស់សិស្ស
  • ជួយបង្កើនចំណេះដឹងដល់សិស្ស
  • ជួយអភិវឌ្ឍសមត្ថភាពរបស់សិស្ស
  • ចំណុចគួរពិចារណា

  1. តើសម្ភារៈនិងគ្រឿងបរិក្ខារអ្វីខ្លះគួរតែផ្តល់ឱ្យដល់បណ្ណាល័យសតវត្សរ៍ទី២១?
  2. តើសេវាកម្មអ្វីខ្លះត្រូវបានផ្តល់ឱ្យដោយបណ្ណាល័យរបស់លោក លោកស្រីឬបណ្ណាល័យនៅសាលាធនធាន?
  3. តើសម្ភារៈនិងគ្រឿងបរិក្ខារអ្វីខ្លះដែលលោក-លោកស្រីចង់ឃើញនៅ បណ្ណាល័យរបស់លោកអ្នក
  4. តើមានការផ្សារភ្ជាប់យ៉ាងដូចម្ត៉េចទៅនឹងសកម្មភាពរៀននិងបង្រៀននៅសាលារៀន?
  5. តើបណ្ណាល័យជាមធ្យោបាយមួយនៃការរៀននិងបង្រៀនរបស់សាលារៀន? 
  6. តើអ្វីខ្លះជាសេវាកម្មសាមញ្ញទូទៅនៃបណ្ណាល័យសតវត្សរ៍ទី២១? 
  7. តើមានមាតិកាឬការប្រមូលផ្តុំសៀវភៅអ្វីខ្លះ?
  8. បច្ចេកវិទ្យាក្នុងការគ្រប់គ្រងបណ្ណាល័យ។

គំនិតគួរពិចារណាសំខាន់ៗក្នុងការត្រៀមខ្លួនក្លាយជាបណ្ណាល័យសតវត្សរ៍ទី២១

កិច្ចពិភាក្សាក្រុមៈ

លក្ខណៈសម្បត្តិនៃបណ្ណាល័យសតវត្សរ៍ទី២១

  1. FACILITIES សម្ភារៈនិងគ្រឿងបរិក្ខារៈ
    • MUST-HAVE ត្រូវតែមាន
    • NICE-TO-HAVE គួរតែមាន
  2. SERVICES សេវាបណ្ណាល័យៈ
    • MUST-HAVE ត្រូវតែមាន
    • NICE-TO-HAVE គួរតែមាន
  3. មាតិកា/ការប្រមូលផ្តុំសៀវភៅៈ
    •  MUST-HAVE ត្រូវតែមាន
    • NICE-TO-HAVE គួរតែមាន
  4. TECHNOLOGY បច្ចេកវិទ្យាៈ
    • MUST-HAVE ត្រូវតែមាន
    • NICE-TO-HAVE គួរតែមាន
  5. បុគ្គលិកគាំទ្របណ្ណាល័យ (ចំនួនប៉ុន្មាន ពួកគាត់ជានរណា ប្រវត្តិរូបរបស់ពួកគាត់)
    • MUST-HAVE ត្រូវតែមាន
    • NICE-TO-HAVE គួរតែមាន

គាំទ្រសកម្មភាពរៀន និងបង្រៀន

  • តួនាទីបង្រៀន
  • តួនាទីជាសកម្មភាពកំសាន្ត
  • លើកកម្ពស់អំណាន
  • អក្ខរកម្មព័ត៌មាន
  • កម្មសិទ្ធបញ្ញានិងការលួចចម្លង

ចំនុចសំខាន់ៗគួរពិចារណា

  • ​បណ្ណារក្សជួយសិស្សានុសិស្សស្វែងរកព័ត៌មានដែលពួកគាត់ត្រូវការ
  • ​ខ្ចីសៀវភៅ
  • ​ប្រើប្រាស់កុំព្យូទ័រនិងអីនធឺណិតដោយឥតគិតថ្លៃ
  • ​កន្លែងស្ងៀមស្ងាត់សម្រាប់ស័្វយសិក្សា
  • កន្លែងសហការសម្រាប់ក្រុមពិភាក្សានិងស្វែងយល់ពីសង្គម
  • ​កម្មវិធីផ្សេងៗនិងថ្នាក់សិក្សាក្នុងការគាំទ្រដល់ការរៀននិងបង្រៀន
  • ​ធនធានសម្រាប់ការស្រាវជ្រាវ​ ដូចជាបណ្តុំឯកសារជាច្រើនដោយឥតគិតថ្លៃ
  • ​មាតិកានិងសកម្មភាពកំសាន្តនានា

សេចក្តីសន្និដ្ឋាន

  • តម្រូវការក្នុងការប្រែក្លាយបណ្ណាល័យបច្ចុប្បន្នឱ្យបានលឿនទៅជាបណ្ណាល័យសតវត្សរ៍ទី២១
  • ឧបសគ្គចម្បងៗដែលនឹងអាចកើតទ្បើង
  • សូមទំនាក់ទំនងមកពួកយើងតាមរយៈទូរសព្ទ (855)12 565 635
  • តាមរយៈ Email: sophoeun.csuk@gmail.com





No comments:

Post a Comment

Role and character of Librarian

  តួនាទីរបស់បណ្ណារក្ស