Tuesday, June 13, 2023

Role and character of Librarian

 តួនាទីរបស់បណ្ណារក្ស

  • ដូចម្ដេចដែលហៅបណ្ណារក្ស?
  • បណ្ណារក្សគឺជាមនុស្សម្នាក់ដែលធ្វើការប្រកបដោយវិជ្ជាជីវៈនៅក្នុងបណ្ណាល័យ។
  • ជាអ្នកផ្ដល់នូវសិទ្ធិដល់អ្នកអានក្នុងការទទួលបាននូវព័ត៌មាន ជួយកម្មវិធីសង្គម ឬបច្ចេកទេសផ្សេងៗដល់អ្នកប្រើប្រាស់។
  • លើសពីនេះទៅទៀត បណ្ណារក្សជាអ្នកផ្ដល់ការណែនាំស្ដីពីចំណេះដឹងផ្នែកព័ត៌មានដល់អ្នកប្រើប្រាស់។
តើបណ្ណារក្សត្រូវមានតូនាទីដូចម្ដេចខ្លះ?
  • រៀបចំចងក្រង គ្រប់គ្រងឯកសារនៅក្នុងបណ្ណាល័យ
  • ជាអ្នកបម្រើសេវាកម្មបណ្ណាល័យ
  • ជាអ្នកសម្របសម្រួលសកម្មភាពផ្សេងៗរបស់បណ្ណាល័យ
  • ជាអ្នកផ្សារភ្ជាប់រវាងសៀវភៅនិងមនុស្ស(អ្នកអាន)
  • ជាអ្នកដែលមានចំណេះដឹងច្រើនដែលទទួលបានពីការអានសៀវភៅដ៏ច្រើនជាងគេ។

អាកប្បកិរិយារបស់បណ្ណារក្ស

  • បណ្ណារក្សចាំបាច់ត្រូវមានអាកប្បកិរិយាវិជ្ជមាន
  • ជាមនុស្សមានឧស្សាហ៍ព្យាយាម
  • ស្រឡាញ់ចូលចិត្តការងារ
  • មានទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានជុំវិញខ្លួន
  • មានភាពម្ចាស់ការទទួលខុសត្រូវលើការអនុវត្តការងារ
  • ជានិច្ចកាលបង្កើននូវចំណេះដឹង សមត្ថភាព និងជំនាញបន្ថែម
  • បន្ថែមលើចំណុចខាងលើ បណ្ណារក្សក៏ត្រូវចេះពីរបៀបរៀបចំ និងបង្ហាញពីរបៀបប្រើប្រាស់បណ្ណាល័យដល់សិស្ស និងគ្រូ។ល។
ភារកិច្ចរបស់បណ្ណារក្ស

  1. ផ្សព្វផ្សាយព័ត៌មានពីបណ្ណាល័យ៖
    • ផលប្រយោជន៍នៃការអាន
    • ព័ត៌មានផ្សេងៗពីបណ្ណាល័យរួមមានៈ ធនធានឯកសារ សម្ភារៈបរិក្ខា ដែលអ្នកមានសិទ្ធិប្រើប្រាស់ ច្បាប់ផ្ទៃក្នុងរបស់បណ្ណាល័យ និងព័ត៌មានផ្សេងៗដែលទាក់ទងទៅនឹងបណ្ណាល័យ។
    • រាយការណ៍ពីការលំបាករបស់បណ្ណាល័យដែឡកំពុងជួបប្រទះ ការងារបច្ចេកទេស កង្វះខាតឯកសារ តម្រូវការការឧបត្ថម្ភគាំទ្រ និងការសហការពីថ្នាក់ដឹកនាំសាលា គ្រូ សិស្ស សហគមន៍ អង្គការជាតិ និងអន្តរជាតិជាដើម។ល។
    • តម្រូវការជួសជុលសម្ភារៈបរិក្ខា ឯកសារ បន្ទប់ឬអាគាររបស់បណ្ណាល័យ។
  2. ការអនុវត្តការងារបណ្ណាល័យ
  • ការទទួលភ្ញៀវ និងការឆ្លើយតបរាល់សំណួរផ្សេងៗ រួមមានការផ្ដល់ឳកាសឱ្យនូវមធ្យោបាយនានាដលអ្នកអាន និងជួយស្វែងរកព័ត៌មានដែលពួកគេត្រូវការ។ បណ្ណារក្សក៏មានតួនាទីជំរុញពួកគេ(សិស្ស)ឱ្យមានទម្លាប់ក្នុងការអាន។ 
  •  បង្រៀនឬប្រាប់អ្នកអានពីវិធីសាស្ត្រស្វែងរកឯកសារតាមធ្នើរ និងពីរបៀបប្រើប្រាស់ឯកសារ។ 
  • បណ្ណារក្សត្រូវធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យអ្វីៗក្នុងបណ្ណាល័យអាចជាមធ្យោបាយក្នុងការជួយសម្រួលដលសិស្ស និងគ្រូ។
  • ការបម្រើសេវាកម្មមាន ការអាន ខ្ចី-សង ការរៀបចំកាលវិភាគសម្រាប់ការចូលអានតាមថ្នាក់ និងការសម្របសម្រួលជាមួយគ្រូសិស្ស។
  • ការជួសជុលឯកសារក៏ជាការចាំបាច់បំផុតដែលបណ្ណារក្សត្រូវយកចិត្តទុកដើម្បីរក្សាឯកសារនិងសម្ភារៈទាំងអស់ឱ្យប្រើប្រាស់បានយូរ។
  • សកម្មភាពផ្សេងដូចជា៖ ការតាំសៀវភៅដែលមកដល់ថ្មីៗដល់សិស្ស 
  •  ការដាក់បង្ហាញនូវរូបភាពឬសៀវភៅដែលជាស្នាដៃសិស្សដើម្បីចូលរួមប្រឡងប្រណាំងស្នាដៃសិស្ស ឬលទ្ធផលថ្មីៗដែលពួកគេបានឧបត្ថម្ភដល់បណ្ណាល័យ។ល។

No comments:

Post a Comment

Role and character of Librarian

  តួនាទីរបស់បណ្ណារក្ស