Thursday, April 28, 2022

តួនាទីរបស់បណ្ណារក្ស

 

១.តួនាទីរបស់បណ្ណារក្ស (The Role of Librarian)

ដូចម្ដេចដែលហៅបណ្ណារក្ស?

      បណ្ណារក្សគឺជាមនុស្សម្នាក់ដែលធ្វើការប្រកបដោយវិជ្ជាជីវៈនៅក្នុងបណ្ណាល័យ

      ផ្តល់សិទ្ធិទទួលបានព័ត៌មាននិងពេលខ្លះកម្មវិធីសង្គមឬបច្ចេកទេសផ្សេងៗដល់អ្នកប្រើប្រាស់។

      លើសពីនេះទៅទៀត បណ្ណារក្សជាអ្នកផ្តល់ការណែនាំស្តីពីចំណេះដឹងផ្នែកព័ត៌មាន​ ដល់អ្នកប្រើប្រាស់។

តើបណ្ណារក្សមានតួនាទីដូចម្ដេចខ្លះ?

  •  រៀបចំចងក្រង គ្រប់គ្រងឯកសារនៅក្នុងបណ្ណាល័យ
  • ជាអ្នកបម្រើសេវាកម្មបណ្ណាល័យ
  • ជាអ្នកសម្របសម្រួលសកម្មភាពផ្សេងៗរបស់បណ្ណាល័យ
  • ជាអ្នកផ្សាភ្ជាប់រវាងសៀវភៅ និងមនុស្ស
  • ជាមនុស្សដែលមានចំណេះដឹង ដែលទទួលបានពីការអានសៀវភៅដែលច្រើនជាងគេ។

២.អាកប្បកិរិយារបស់បណ្ណារក្ស

  • បណ្ណារក្សចាំបាច់ត្រូវមាន អាកប្បកិរិយាវិជ្ជមាន
  • ជាមនុស្សឧស្សាហ៍ព្យាយាម
  • ស្រលាញ់ចូលចិត្តការងារ
  • មានទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានជុំវិញ
  • មានភាពម្ចាស់ការទទួលខុសត្រូវលើការអនុវត្តការងារ
  • ជានិច្ចជាកាលបង្កើននូវចំណេះដឹងសមត្ថភាព និងជំនាញបន្ថែម។
  • បន្ថែមលើចំណុចខាងលើ បណ្ណារក្សក៏ត្រូវចេះពីរបៀបរៀបចំ និងបង្ហាញពីរបៀបប្រើប្រាស់បណ្ណាល័យដល់សិស្ស និងគ្រូ។

៣.ភារកិច្ចរបស់បណ្ណារក្ស


៣.១ ផ្សព្វផ្សាយព័ត៌មានពីបណ្ណាល័យ៖

  •  ផលប្រយោជន៍និងការអាន
  • ព័ត៌មានផ្សេងៗពីបណ្ណាល័យ រួមមានធនធានឯកសារ សម្ភារៈបរិក្ខា ដែលអ្នកអានមានសិទ្ធិប្រើប្រាស់ ច្បាប់ផ្ទៃក្នុងរបស់បណ្ណាល័យ និងព័ត៌មានផ្សេងៗដែលទាក់ទងទៅនឹងបណ្ណាល័យ។
  • រាយការណ៍ពីការលំបាករបស់បណ្ណាល័យដែលកំពុងជួបប្រទះ  ការងារបច្ចេកទេស កង្វះខាតឯកសារ តម្រូវការឧបត្ថម្ភគាំទ្រ និងសហការពីថ្នាក់ដឹកនាំសាលា គ្រូ សិស្ស សហគមន៍ អង្គការជាតិ និងអន្តរជាតិ។
  • តម្រូវការ ការជួសជុលសម្ភារៈបរិក្ខា ឯកសារ បន្ទប់ ឬអាគាររបស់បណ្ណាល័យ។

    ៣.២ ការអនុវត្តការងារបណ្ណាល័យ៖

  •  ការទទួលភ្ញៀវ  និងការឆ្លើយតបរាល់សំណួរផ្សេងៗ រួមមានការផ្តល់ឱ្យ នូវមធ្យោបាយនានាដល់អ្នកអាន និងជួយស្វែងរកព័ត៌មានដែលពួកគេ ត្រូវការ។បណ្ណារក្សក៏មានតួនាទីជំរុញពួកគេ(សិស្ស)មានទម្លាប់ក្នុងអាន។
  • បង្រៀនឬប្រាប់អ្នកអានពីវិធីសាស្ត្រស្វែងរកឯកសារតាមធ្នើរ និងពីរបៀបប្រើប្រាស់ឯកសារ។ បណ្ណារក្សត្រូវធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យអ្វីៗ ក្នុង​បណ្ណាល័យ​ អាចជាមធ្យោបាយក្នុងការជួយសម្រួលដល់សិស្ស គ្រូ។
  • ការបម្រើសេវាកម្មមាន ការអាន ខ្ចី-សង  ការរៀបចំកាលវិភាគ សម្រាប់ការចូលអានតាមថ្នាក់ និងការសម្របសម្រួលជាមួយគ្រូ សិស្ស។ល។ 
  • ការជួសជុលឯកសារក៏ជាកត្តាចាំបាច់បំផុតដែលបណ្ណារក្សត្រូវយកចិត្តទុកដាក់ ដើម្បីរក្សាឯកសារ និងសម្ភារៈទាំងអស់ឱ្យប្រើប្រាស់បានយូរ។
  • សកម្មភាពផ្សេងៗដូចជាៈ ការតាំងពិព័រណ៍សៀវភៅមកដល់ថ្មីៗ
  • ការដាក់បង្ហាញនូវរូបភាពឬសៀវភៅស្នាដៃសិស្សដើម្បីចូលរួមប្រឡងប្រណាំង ស្នាដៃសិស្ស ឬលទ្ធផលថ្មីៗដែលពួកគេបានឧបត្ថម្ភដល់បណ្ណាល័យ



 

No comments:

Post a Comment

Role and character of Librarian

  តួនាទីរបស់បណ្ណារក្ស