Friday, April 1, 2022

 

ឧត្តមភាពគ្រូបង្រៀន

ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវមានកាតព្វកិច្ចដូចម្ដេចខ្លះចំពោះខ្លួន?
  1. គោរពជីវិត រាងកាយ ចិត្ត និងសេចក្ដីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ(មាត្រា៥)
  2. គ្រូបង្រៀនប្រកាន់ខ្ជាប់នូវសីលធម៌ក្នុងការប្រកបរបវិជ្ជាជីវៈ(មាត្រា៥)
  3. រក្សាសម្ងាត់វិជ្ជាជីវៈក្នុងលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិនានាដើម្បីផលប្រយោជន៍របស់អ្នកសិក្សា(មាត្រា៥)
  4. ប្រកាន់ខ្ជាប់នូវឥស្សរភាពវិជ្ជាជីវៈដែលមានជាអាទិ៍៖ ឯករាជ្យ សេរីភាព និងឧត្តមភាពក្នុងពេលបំពេញវិជ្ជាជីវៈរបស់ខ្លួន (មាត្រា៦)
  5. ស្ដាប់ ពិនិត្យ ឱ្យដំបូន្មាន ឬធ្វើអាណាព្យាបាលអ្នកសិក្សាទូទៅដោយមិនលម្អៀង និងមិនរើសអើងគ្រប់លក្ខខណ្ឌ(មាត្រា៧)
  6. គ្រូបង្រៀនប្រកាន់ខ្ជាប់មនសិការវិជ្ជាជីវៈ(មាត្រា៧)
  7. រៀបចំកិច្ចតែងការបង្រៀន ដើម្បីកំណត់ការពន្យល់សំដៅធានាគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន(មាត្រា៨)
  8. ភ្ញាក់រលឹកក្នុងការសិក្សាស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន
  9. មានការស្វ័យវាយតម្លៃទាំងសីលធម៌ អាកប្បកិរិយា និងលើការប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួន(មាត្រា៩)
  10. ចូលរួម និងគាំទ្រនូវរាល់គ្រប់សកម្មភាពអប់រំទោះក្នុងរូបភាព​ណា​ក៏ដោយ(មាត្រា១០)
  11. និយាយស្ដីដោយប្រុងប្រយ័ត្ន និងគំនិតទៅដល់ប្រតិឃាតពាក្យសម្ដីរបស់ខ្លួនចំពោះអ្នកសិក្សា និងសាធារណៈ ទាំងឯកជនតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ(មាត្រា១១)

ឧត្តមភាពគ្រូបង្រៀន


រៀនពេញមួយជីវិត
  1. ចេះចែករំលែក
  2. មានសុទិដ្ឋិនិយម
  3. មានការប្ដេជ្ញាចិត្តខ្ពស់
  4. មានសុចរិតភាព
  5. មានការទទួលខុសត្រូវ
  6. មានស្មារតីសហការ
  7. ជាអ្នកស្រាវជ្រាវ
  8. មានក្រមសីលធម៌វិជ្ជាជីវៈ
  9. ចេះប្រើបច្ចេកវិទ្យាព័ត៌មាន
  10. ចេះភាសាបរទេស
  11. ចេះរង្វាយតម្លៃ
  12. មានវិធីសាស្ត្របង្រៀន
  13. មុខវិជ្ជាឯកទេស


No comments:

Post a Comment

Role and character of Librarian

  តួនាទីរបស់បណ្ណារក្ស